Apple បានបញ្ចេញវីដេអូពាក់ព័ន្ធនឹង iPad Pro ស៊េរីថ្មីដែលមានសមត្ថភាពអាចជំនួស Computerបាន
បើគិតមកដល់ពេលនេះ វាមានរយៈពេលជាង 6 ខែទៅហើយ ដែលក្រុមហ៊ុន
Apple បានបញ្ចេញ iPad ជំនាន់ ថ្មីរបស់ខ្លូន គឺ iPad Pro 10.5 អ៊ីង និង iPad 12.9 អ៊ីង។ ហើយ iPad Pro ស៊េរីថ្មីនេះ ក៏ត្រូវបានបង្កើតឡើងអោយ កាន់តែមានភាព ទាក់ទាញ ជាងមុនទៀត ដោយវាមានចំនុច ពិសេសច្រើន ជាង
iPad មុនៗ ទាំងកម្លាំងម៉ាស៊ីន, សមត្ថភាពកាមេរ៉ា និង បច្ចេកវិទ្យា។
ហើយថ្មីៗនេះដែរ ក្រុមហ៊ុន Apple បានបញ្ចេញវីដេអូមួយ នៅក្នុង Channel YouTube ដោយបង្ហាញពី ការ បត់បែនបានគ្រប់ ស្ថានភាពរបស់ iPad Pro ហើយវាក៏អាច ដើតួជំនួស Computer បានផងដែរ។ ចង់ដឹងថា វីដេអូនេះ បង្ហាញពីអ្វីខ្លះនោះ សូមទស្សនាដូច ខាងក្រោមនេះ៖
វីដេអូនេះ ចង់បង្ហាញអោយឃើញថា iPad Pro ស៊េរីថ្មីនេះ ងាយស្រួលយកទៅតាមខ្លួន អាចបំពេញរាល់ការ ប្រើប្រាស់ ជាពិសេស វាថែមទាំងអាច ដើរតួជំនួសកុំព្យូទ័រ មួយបានថែមទៀតផង។ តែសូមបញ្ជាក់ដែរថា iPad Pro អាចធ្វើបាន បែបនេះ ដោយសារតែវាបាន ដំណើរការដោយ
iOS 11 ដែលជាប្រព័ន្ធប្រតិបត្តិការណ៍ថ្មី និងមានមុខងារ សំបូរបែបផងដែរ។
0 comments: