ស្ដេចវាយតម្លៃផលិតផល ប្រាប់ថា ៖ "កុំទិញ iPhone X”
វីដេអូថ្មីមួយទើបតែបង្ហោះកាលពីម្សិលមិញដោយអ្នកវាយតម្លៃផលិតផលដ៏ល្បីឈ្មោះ Lewis Hilsenteger បាន ណែនាំថា ៖ "កុំទិញ iPhone X”។
Lewis បានបញ្ចេញមតិរបស់ខ្លួនថា iPhone X ជាស្មាតហ្វូនមានផ្ទៃអេក្រង់ដ៏ទាក់ទាញបំផុតមួយលើទីផ្សារស្មាតហ្វូន។ កាមេរ៉ាលើ iPhone X ក៏នាំមុខគេដែរ ហើយជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Google Pixel 2 XL។ អ្នកប្រើប្រាស់ជាច្រើនច្បាស់ជារីករាយពេលរស់នៅជាមួយ iPhone X។
ម្ចាស់គណនី YouTube ដែលមានអ្នក Subscribe ជាង ៩ លាននាក់នេះបន្ថែមថា បើប្រៀបនឹងស្មាតហ្វូនកំពូលៗដទៃ មានតម្លៃថោកជាង iPhone X ពាក់កណ្ដាល។ មានដូចជា OnePlus 5T, Essential Phone, Razer Phone រួមទាំង Galaxy S8 ដែលមានតម្លៃសមរម្យ។
Lewis បន្តថា ៖ "iPhone X មិនល្អលើសស្មាតហ្វូនដទៃទៀតពីរដងនោះទេ។ ពិតណាស់ ជាការយល់ឃើញរបស់ខ្ញុំ...គ្មានស្មាតហ្វូនណាល្អឥតខ្ចោះនោះទេ វាគ្រាន់តែជាស្មាតហ្វូនដ៏ល្អមួយសម្រាប់អ្នក។ iPhone X អាចល្អសម្រាប់មនុស្សមួយចំនួន ប៉ុន្តែខ្ញុំគិតថាភាគច្រើនច្បាស់ជាជ្រើសទិញស្មាតហ្វូនធូរថ្លៃដូចជា OnePlus 5T ហើយសល់លុយ ៥០០ ដុល្លារក្នុងហោប៉ៅថែមទៀត"។
ទស្សនាវីដេអូខាងក្រោម ដើម្បីដឹងកាន់តែលម្អិត ៖
0 comments: