តើ Samsung អាចនឹងដាក់បង្ហាញ Galaxy S9 & S9+ នៅក្នុងខែណា?
បើគិតមកទល់ពេលនេះ វាមានរយៈពេល 9 ខែដែរហើយ ដែលក្រុមហ៊ុន Samsung បានបញ្ចេញ ស្មាតហ្វូន Galaxy S8 & S8+ អេក្រង់លាតដំបូង សម្រាប់អ្នក ប្រើប្រាស់។ ហើយអ្នកដែលនឹង បន្តតំណែងពីស្មាតហ្វូន ទាំងពីរនេះ ក៏ប្រហែលមិត្ត អ្នកអាន អាចទាយដឹងដែរគឺ Galaxy S9 & S9+ ដែលនឹងត្រៀមចេញ នៅឆ្នាំក្រោយ។ ចុះថ្ងៃណា? ខែណា? ទើបក្រុមហ៊ុន Samsung ដាក់បង្ហាញស្មាតហ្វូន ជំនាន់ថ្មីទាំង 2 នេះ?
ឥលូវខ្ញុំសូមនិយាយពីរូបរាងខាងក្រៅបន្តិចសិន ដោយមានពាក្យចចាមអារ៉ាម ជាច្រើន និង រូបភាពលេចធ្លាយ មួយចំនួន បានអោយឃើញថា ផ្នែកខាងមុខ គឺស្រដៀងគ្នា ទៅនឹង Galaxy S8 & S8+ អញ្ចឹងដែរ ប៉ុន្តែវាអាចនឹង មានគែម លើក្រោម កាត់បន្ថែមអោយ នៅតិចជាងមុន ជាមួយនឹងអេក្រង់ លាតដដែល។ ចំណែកផ្នែក ខាងក្រោយវិញ Galaxy S9 & S9+ គឺមានចំនុចខុសគ្នា ដោយរូបភាព ដែលបង្ហាញកន្លងមក បញ្ជាក់ថា S9+ មានកាមេរ៉ាភ្លោះ ដូចទៅនឹង Note 8 តែវាមានរាងបញ្ឈរ ចុះក្រោម មិនផ្តេកនោះទេ ខណះ S9 វិញ គឺមានកាមេរ៉ាតែមួយ គ្រាប់ប៉ុណ្ណោះ មិនមានបំពាក់នូវ កាមេរ៉ាភ្លោះដូច S9+ នោះទេ ប៉ុន្តែស្មាតហ្វូន ទាំង 2 នេះ មានអមមកជាមួយ ទ្រនាប់ស្គេនម្រាមដៃ នៅផ្នែកខាងក្រោម កាមេរ៉ាដូចគ្នា។
បើចំពោះថ្ងៃដាក់បង្ហាញវិញ មានប្រភពជាច្រើនបាននិយាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូន ស៊េរីឆ្នាំ 2018 របស់ខ្លួនគឺ Galaxy S9 និង Galaxy S9+ នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ក្នុងព្រឹត្តការណ៍ MWC ដែលនឹងចាប់ផ្តើម នៅថ្ងៃទី 26 នាពេល ខាងមុខនេះ ។ អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលកំពុងរង់ចាំ ចង់ដឹងពី ស្មាតហ្វូនទាំង 2 នេះ គឺកាន់តែខិតជិត មកដល់ហើយ។
ប្រភព: Cambo Report
0 comments: