ក្រុមហ៊ុនចិន Doogee គ្រោងនឹងផលិតស្មាតហ្វូនមានអេក្រង់កោង អាចពត់បានទៀតផង
ក្រុមហ៊ុនធំៗរបស់កូរ៉េ ដូចជា Samsung និង LG បានចេញហើយនូវអក្រង់កោងទាំងនេះមុនគេនោះដែលគ្មានទាន់ក្រុមហ៊ុនណាអាចប្រកួតប្រជែងបាននោះ។ ប៉ុន្តែថ្មីៗនេះបែរជាបច្ចេកវិទ្យានេះបានលេចចេញពីក្រុមហ៊ុនចិនតូចមួយអាចធ្វើបានដែរហើយ។
យោងតាមប្រភពលេចធ្លាយថ្មីៗ នេះដែលបុរសម្នាក់ឈ្មោះថា Evan Blass ជាអ្នកកំពូលចេញពត៌មានលេចធ្លាយនៃស្មាតហ្វូនច្បាស់ៗ នោះបានអោយដឹងថាក្រុមហ៊ុនចិនមួយឈ្មោះ ថា Doogee មានគម្រោងចេញនូវស្មាតហ្វូនអេក្រង់កោងនិងអាចពត់បានទៀតផង។ ដោយរូបលោកផ្ទាល់បានធ្វើការបង្ហោះជារូបភាពច្បាស់ៗតែម្ដង នៃរូបអេក្រង់ ត្រៀមនឹងចេញដោយក្រុមហ៊ុន Doogee នោះតាមរយៈបណ្ដាញសង្គម Twitter។ គាត់មិនត្រឹមតែបង្ហើបអោយដឹងនៃការលេចធ្លាយជារូបនោះទេ ដោយបង្ហើបពីកម្លាំងម៉ាស៊ីនប៉ុណ្ណា បំពាក់អ្វីខ្លះទៀតផង។ យោងតាមប្រភពដដែលបានអោយដឹងថា ស្មាតហ្វូនក្រុមហ៊ុន Doogee ត្រៀមនឹងចេញនោះគឺនៅឆ្នាំក្រោយ និងមានអេក្រង់កម្រិត Aspect ratio 18:5:9 អេក្រង់កោងខ្លាំង មានទំហំ Ram 6GB និង អង្គផ្ទុកទិន្នន័យ 128GB។
ទោះនេះជាពត៌មានមិនទាន់ផ្លូវការក៏ដោយ តែយ៉ាងក៏បានបង្ហើបអោយដឹងដែរថា មិនមែនតែក្រុមហ៊ុនកូរ៉េ LG និង Samsung ខ្លាំងនោះទេសូម្បីតែក្រុមហ៊ុនចិនតូចមួយធ្លាប់តែចេញស្មាតហ្វូនធុនល្មមឥលូវនេះក៏អាចផលិតអេក្រង់ស្មាតហ្វូនកោងពត់បានដែរ។
0 comments: