អ្នកប្រើ Macbook បើមិនចង់ទឹកភ្នែក សូមធ្វើតាមនេះជាបន្ទាន់
ការរកឃើញថ្មីមួយក្នុងចំណុចខ្សោយផ្នែកសុវត្ថិភាពរបស់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra របស់កុំព្យូទ័រ Apple គឺធ្វើការមានការកក្រើកយ៉ាងខ្លាំងតាមបណ្ដាញអ៊ីនធឺណិតសម្រាប់ថ្ងៃនេះ។ចំណុចខ្សោយនោះ គឺអ្នករាល់គ្នាអាចដោះសោ និងចូលដល់ផ្នែក System Administrator របស់កុំព្យូទ័រ Apple ដែលមានដំណើរការប្រព័ន្ធប្រតិបត្តិការ High Sierra ដោយគ្រាន់តែវាយពាក្យ root ជាមួយនឹងគណនី Other។
រោយការរកឃើញនេះ Apple ក៏ប្រកាសភ្លាមៗឲ្យអតិថិជនប្ដូរពាក្យសម្ងាត់របស់ System Administrator ឲ្យបានលឿនបំផុត ខណៈក្រុមហ៊ុនកំពុងបញ្ចេញការអាប់ដេតដើម្បីដោះស្រាយនូវចន្លោះប្រហោងដ៏គ្រោះថ្នាក់នេះ។
វិធីប្ដូរពាក្យសម្ងាត់ដ៏សំខាន់នោះ
System Preferences -> Users & Groups -> Login Options -> Join -> Open Directory Utility -> Edit
0 comments: