A5/A7 ច្បាស់ហើយនៅឡើយ A8 ឮតែដំណឹងល្ហៀកៗតែប៉ុណ្ណោះថាជា Infinity Desplay ដែរ
ស្មាតហ្វូន Galaxy A5/A7 (២០១៨) ត្រូវបានរំពឹងនឹងប្រកាសនាដើមឆ្នាំក្រោយ ស្របពេល A8 (២០១៨) ក៏លេចមុខដំណាលគ្នា ក្រោយបាត់មុខវត្តមាននៅឆ្នាំនេះ។ រូបភាពបែកធ្លាយចេញពីគេហទំព័រប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ A8 ឆ្នាំក្រោយ នឹងមានអេក្រង់ផ្ទៃពេញសងខាង អមកាមេរ៉ាភ្លោះខាងមុខ ២ គ្រាប់ ដែលស្មាតហ្វូន SAMSUNG មិនធ្លាប់មាននាពេលបច្ចុប្បន្ន។
ជារួមមានន័យថាត្រកូល A ឆ្នាំក្រោយនឹងមានអេក្រង់ផ្ទៃពេញគ្រប់ម៉ូដែល គ្មានប៊ូតុង Home ហើយប្រព័ន្ធស្កេនខ្ចៅដៃត្រូវប្តូរទៅខ្នងក្រោយទាំងអស់។ ថ្វីបើមិនទាន់មានការបញ្ជាក់ច្បាស់លាស់ តែពាក្យចចាមអារ៉ាមជាច្រើនលើកឡើងតគ្នាទំនងនឹងមានម៉ូដែល A8 Plus និង A9 សេរ៊ីឆ្នាំ ២០១៨ ទៀតផង។
ប្រភព៖ Gizchina ប្រែសម្រួល៖ កៅ រក្សា
0 comments: