អាប់ដេត​​កម្មវិធី​ YouTube ​លើ​ iOS ឥឡូវ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ី​ថ្ម​

10:38 PM Unknown 0 Comments

កាល​ពី​ពេល​កន្លង​ទៅ​អ្នក​ប្រើ​ប្រាស់​iOS​11​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា​កម្មវិធី​​YouTube​ហាក់​ដូច​ជា​ស៊ី​ថ្ម​ខ្លាំង​ខុស​ប្រក្រតី។​ពេល​នេះ​​Google​បាន​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​​របស់​​YouTube​ដែល​នឹង​ចូល​មក​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

បញ្ហា​ស៊ី​ថ្ម​ដែល​អ្នក​ប្រើ​ប្រាស់​រាយការណ៍​ឲ្យ​ដឹង​នា​ពេល​កន្លង​មក​​គឺ​នៅ​ពេល​ទស្សនា​វីដេអូ​លើ​​YouTube​ប្រមាណ​ជា​​១៥​នាទី​​ថាមពល​ថ្ម​ថយ​ចុះ​ដល់​ទៅ​​១០%​ឯណោះ​ដែល​នេះ​ពិត​ជា​ខុស​ប្រក្រតី​ខ្លាំង​មែន​ទែន។​មិន​តែ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​​ទូរសព្ទ​កើន​ឡើង​កម្ដៅ​ថែម​ទៀត​ផង។

ឥឡូវ​នេះ​​អ្នក​ដែល​ជួប​បញ្ហា​ទាំង​ឡាយ​អាច​អាប់ដេត​កម្មវិធី​​YouTube​របស់​ខ្លួន​ដោយ​ចូល​ទៅ​កាន់​​App​Store​រួច​ចុច​លើ​ពាក្យ​អាប់ដេត​ជា​ការ​ស្រេច៕​

0 comments: