iCase​​​

iCase គឺជាមជ្ឈមណ្ឌលជូសជុលទូរស័ព្ទដៃទំនើបឈានមុខគេនៅទីក្រុងភ្នំពេញ ដែលមានឈ្មោះបោះសម្លេងជាង៧ឆ្នាំមកហើយ
ក្នុងនោះដែរ​ iCase មានសេវាកម្មជួសជុលដែលមានដូចជា Apple, Samsung, Huawei, Oppo, Sony​ និងមានជាច្រើនទៀត។




ការជួសជុលគឺទទួលបាននូវទំនុក្ខចិត្តខ្ពស់ដោយមានជាងជំនាញៗ និងមានបទពិសោធន៏យូរឆ្នាំ។ហើយខាងក្រោមនេះគឺជាសកម្មភាព និងសេវាកម្មរបស់យើងខ្ញុំ
ផ្នែកអេក្រង់

សកម្មភាពក្នុងការអ៊ុតថាច់ដោយម៉ាស៊ីនទំនើប

S8 Plus ដែលមានបញ្ហារបែកកញ្ចក់ថាច់
Huawei Nova 2i

iPhone X ប្ដូរអេក្រង់


ផ្នែកម៉ាស៊ីន
កាវិភាគទៅលើ IC ដោយឧបកណ័ទំនើប










- សាខាទី ១: ផ្ទះលេខ៧០, ផ្លូវ១៣៩ ( ផ្លូវផ្ការាំទឹករាំ ) ទល់មុខសម្ភពសុក្រិត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, រាជធានីភ្នំពេញ។ ពត៌មានបន្ថែមទំនាក់ទំនង ០២៣ ៦៥០ ៨៩ ៧៩
- សាខាទី ២: ផ្ទះលេខ៦២៣, ផ្លូវ១២៨ ( កម្ពុជាក្រោម ) ទល់មុខសាលាសន្ធរម៉ុក, សង្កាត់ ទឹកល្អក់២, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ។ ពត៌មានបន្ថែមទំនាក់ទំនង ០៨៦ ៨៤៤ ៤៤២

តើ Samsung អាច​នឹង​ដាក់​បង្ហាញ Galaxy S9 & S9+ នៅ​ក្នុង​ខែ​ណា?

បើគិតមកទល់ពេលនេះ វាមានរយៈពេល 9 ខែដែរហើយ ដែលក្រុមហ៊ុន Samsung បានបញ្ចេញ ស្មាតហ្វូន Galaxy S8 & S8+ អេក្រង់លាតដំបូង សម្រាប់អ្នក ប្រើប្រាស់។ ហើយអ្នកដែលនឹង បន្តតំណែងពីស្មាតហ្វូន ទាំងពីរនេះ ក៏ប្រហែលមិត្ត អ្នកអាន អាចទាយដឹងដែរគឺ Galaxy S9 & S9+ ដែលនឹងត្រៀមចេញ នៅឆ្នាំក្រោយ។ ចុះថ្ងៃណា? ខែណា? ទើបក្រុមហ៊ុន Samsung ដាក់បង្ហាញស្មាតហ្វូន ជំនាន់ថ្មីទាំង 2 នេះ?




ឥលូវខ្ញុំសូមនិយាយពីរូបរាងខាងក្រៅបន្តិចសិន ដោយមានពាក្យចចាមអារ៉ាម ជាច្រើន និង រូបភាពលេចធ្លាយ មួយចំនួន បានអោយឃើញថា ផ្នែកខាងមុខ គឺស្រដៀងគ្នា ទៅនឹង Galaxy S8 & S8+ អញ្ចឹងដែរ ប៉ុន្តែវាអាចនឹង មានគែម លើក្រោម កាត់បន្ថែមអោយ នៅតិចជាងមុន ជាមួយនឹងអេក្រង់ លាតដដែល។ ចំណែកផ្នែក ខាងក្រោយវិញ Galaxy S9 & S9+ គឺមានចំនុចខុសគ្នា​ ដោយរូបភាព ដែលបង្ហាញកន្លងមក បញ្ជាក់ថា S9+ មានកាមេរ៉ាភ្លោះ ដូចទៅនឹង Note 8 តែវាមានរាងបញ្ឈរ ចុះក្រោម​ មិនផ្តេកនោះទេ ខណះ S9 វិញ គឺមានកាមេរ៉ាតែមួយ គ្រាប់ប៉ុណ្ណោះ មិនមានបំពាក់នូវ កាមេរ៉ាភ្លោះដូច S9+ នោះទេ ប៉ុន្តែស្មាតហ្វូន ទាំង 2 នេះ មានអមមកជាមួយ ទ្រនាប់ស្គេនម្រាមដៃ នៅផ្នែកខាងក្រោម កាមេរ៉ាដូចគ្នា។


បើចំពោះថ្ងៃដាក់បង្ហាញវិញ មានប្រភពជាច្រើនបាននិយាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូន ស៊េរីឆ្នាំ 2018 របស់ខ្លួនគឺ Galaxy S9 និង Galaxy S9+ នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ក្នុងព្រឹត្តការណ៍ MWC ដែលនឹងចាប់ផ្តើម នៅថ្ងៃទី 26 នាពេល ខាងមុខនេះ ។ អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលកំពុងរង់ចាំ ចង់ដឹងពី ស្មាតហ្វូនទាំង 2 នេះ គឺកាន់តែខិតជិត មកដល់ហើយ។




ប្រភព:  Cambo Report


ស្ដេច​វាយ​តម្លៃ​ផលិតផល​ ប្រាប់​ថា​ ៖ "កុំ​ទិញ​ iPhone X”

វីដេអូ​ថ្មី​មួយ​ទើប​តែ​បង្ហោះ​កាល​ពី​ម្សិលមិញ​​ដោយ​អ្នក​វាយ​តម្លៃ​ផលិតផល​ដ៏​ល្បី​ឈ្មោះ​ Lewis Hilsenteger បាន​ ណែនាំ​ថា​ ៖ "កុំ​ទិញ​ iPhone X”។


​Lewis បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ថា iPhone X ជា​ស្មាតហ្វូន​មាន​ផ្ទៃ​អេក្រង់​ដ៏​ទាក់​ទាញ​បំផុត​មួយ​លើ​ទីផ្សារ​ស្មាតហ្វូន។ កាមេរ៉ា​លើ iPhone X ក៏​នាំ​មុខ​គេ​ដែរ ហើយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់​ Google Pixel 2 XL។ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​​ច្បាស់​ជា​រីករាយ​​ពេល​រស់​នៅ​ជា​មួយ​ iPhone X។
​ម្ចាស់​គណនី​ YouTube ដែល​មាន​អ្នក​ Subscribe ជាង​ ៩ លាន​នាក់​នេះ​​បន្ថែម​ថា បើ​ប្រៀប​នឹង​ស្មាតហ្វូន​កំពូលៗ​ដទៃ​ មាន​តម្លៃ​ថោក​ជាង​ iPhone X ពាក់​កណ្ដាល។ មាន​ដូច​ជា​ OnePlus 5T, Essential Phone, Razer Phone រួម​ទាំង​ Galaxy S8 ដែល​មាន​តម្លៃ​សមរម្យ។

Lewis បន្ត​ថា ៖ "iPhone X ​មិន​​ល្អ​លើស​ស្មាតហ្វូន​ដទៃ​ទៀត​ពីរ​ដង​នោះ​ទេ។ ពិត​ណាស់​ ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ...គ្មាន​ស្មាតហ្វូន​ណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ វា​គ្រាន់​តែ​ជា​ស្មាតហ្វូន​ដ៏​ល្អ​មួយ​សម្រាប់​អ្នក។ iPhone X អាច​ល្អ​សម្រាប់​មនុស្ស​មួយ​ចំនួន​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ភាគ​ច្រើន​​ច្បាស់​ជា​ជ្រើស​​​ទិញ​​ស្មាតហ្វូន​ធូរ​ថ្លៃ​ដូច​ជា​ OnePlus 5T ហើយ​សល់​​លុយ​ ៥០០ ដុល្លារ​ក្នុង​ហោប៉ៅ​ថែម​ទៀត"។
​​​​​​​​ ទស្សនា​វីដេអូ​ខាង​ក្រោម​ ដើម្បី​ដឹង​កាន់​តែ​លម្អិត ៖

អ្នក​ប្រើ​ ​Macbook​ ​បើ​មិន​ចង់​ទឹក​ភ្នែក​ ​សូម​ធ្វើ​តាម​នេះ​ជា​បន្ទាន់

ការ​រក​ឃើញ​ថ្មី​​មួយ​ក្នុង​ចំណុច​ខ្សោយ​ផ្នែក​សុវត្ថិភាព​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​macOS High Sierra​ ​របស់​កុំព្យូទ័រ​ ​Apple​ ​គឺ​ធ្វើ​ការ​មាន​ការ​កក្រើក​យ៉ាង​ខ្លាំង​តាម​បណ្ដាញ​អ៊ីនធឺណិត​សម្រាប់​ថ្ងៃ​នេះ។

ចំណុច​ខ្សោយ​នោះ​ ​គឺ​អ្នក​រាល់​គ្នា​អាច​ដោះ​សោ​ ​និង​ចូល​ដល់​ផ្នែក​ ​System Administrator​ ​របស់​កុំព្យូទ័រ​ ​Apple​ ​ដែល​មាន​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​High Sierra​ ​ដោយ​គ្រាន់​តែ​វាយ​ពាក្យ​ ​root​ ​ជា​មួយ​នឹង​គណនី​ ​Other។

រោយ​ការ​រក​ឃើញ​នេះ​ ​Apple​ ​ក៏​ប្រកាស​ភ្លាម​ៗ​ឲ្យ​អតិថិជន​ប្ដូរ​ពាក្យ​សម្ងាត់​របស់​ ​System Administrator​ ​ឲ្យ​បាន​លឿន​បំផុត​ ​ខណៈ​ក្រុមហ៊ុន​កំពុង​បញ្ចេញ​ការ​អាប់ដេត​ដើម្បី​ដោះ​ស្រាយ​នូវ​ចន្លោះ​ប្រហោង​ដ៏​គ្រោះ​ថ្នាក់​នេះ។
វិធី​ប្ដូរ​ពាក្យ​សម្ងាត់​ដ៏​សំខាន់​នោះ
System Preferences -> Users & Groups -> Login Options -> Join -> Open Directory Utility -> Edit
ប្រភព: Apple ប្រែ​សម្រួល៖ រដ្ឋ

A5/A7 ច្បាស់ហើយនៅ​ឡើយ A8 ឮ​តែ​ដំណឹង​ល្ហៀក​ៗ​តែ​ប៉ុណ្ណោះថាជា Infinity Desplay ដែរ

ស្មាតហ្វូន Galaxy A5/A7 (២០១៨) ត្រូវ​បាន​រំពឹង​នឹង​ប្រកាស​នា​ដើម​ឆ្នាំ​ក្រោយ ស្រប​ពេល​ A8 (២០១៨) ក៏​លេច​មុខ​ដំណាល​គ្នា ក្រោយ​បាត់​មុខ​វត្តមាន​នៅ​ឆ្នាំ​នេះ។ រូបភាព​បែក​ធ្លាយ​ចេញ​ពី​គេហទំព័រ​ប្រទេស​ចិន បាន​បង្ហាញ​យ៉ាង​ច្បាស់ A8 ឆ្នាំ​ក្រោយ នឹង​មាន​អេក្រង់​ផ្ទៃ​ពេញ​សង​ខាង អម​កាមេរ៉ា​ភ្លោះ​ខាង​មុខ ២ គ្រាប់ ដែល​ស្មាតហ្វូន SAMSUNG មិន​ធ្លាប់​មាន​នា​ពេល​បច្ចុប្បន្ន។


ជា​រួម​មាន​ន័យ​ថា​ត្រកូល A ឆ្នាំ​ក្រោយ​នឹង​មាន​អេក្រង់​ផ្ទៃ​ពេញ​គ្រប់​ម៉ូដែល គ្មាន​ប៊ូតុង Home ហើយ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ត្រូវ​ប្តូរ​ទៅ​ខ្នង​ក្រោយ​ទាំង​អស់។ ថ្វី​បើ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់ តែ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ត​គ្នា​ទំនង​នឹង​មាន​ម៉ូដែល A8 Plus និង A9 សេរ៊ី​ឆ្នាំ ២០១៨ ទៀត​ផង។​

ប្រភព៖ Gizchina ប្រែសម្រួល៖ កៅ រក្សា​ 



អាប់ដេត​​កម្មវិធី​ YouTube ​លើ​ iOS ឥឡូវ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ី​ថ្ម​

កាល​ពី​ពេល​កន្លង​ទៅ​អ្នក​ប្រើ​ប្រាស់​iOS​11​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា​កម្មវិធី​​YouTube​ហាក់​ដូច​ជា​ស៊ី​ថ្ម​ខ្លាំង​ខុស​ប្រក្រតី។​ពេល​នេះ​​Google​បាន​បញ្ចេញ​កំណែ​ទម្រង់​ថ្មី​​របស់​​YouTube​ដែល​នឹង​ចូល​មក​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

បញ្ហា​ស៊ី​ថ្ម​ដែល​អ្នក​ប្រើ​ប្រាស់​រាយការណ៍​ឲ្យ​ដឹង​នា​ពេល​កន្លង​មក​​គឺ​នៅ​ពេល​ទស្សនា​វីដេអូ​លើ​​YouTube​ប្រមាណ​ជា​​១៥​នាទី​​ថាមពល​ថ្ម​ថយ​ចុះ​ដល់​ទៅ​​១០%​ឯណោះ​ដែល​នេះ​ពិត​ជា​ខុស​ប្រក្រតី​ខ្លាំង​មែន​ទែន។​មិន​តែ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​​ទូរសព្ទ​កើន​ឡើង​កម្ដៅ​ថែម​ទៀត​ផង។

ឥឡូវ​នេះ​​អ្នក​ដែល​ជួប​បញ្ហា​ទាំង​ឡាយ​អាច​អាប់ដេត​កម្មវិធី​​YouTube​របស់​ខ្លួន​ដោយ​ចូល​ទៅ​កាន់​​App​Store​រួច​ចុច​លើ​ពាក្យ​អាប់ដេត​ជា​ការ​ស្រេច៕​

Apple ​កំពុង​ផលិត​អេក្រង់​ពត់​បាន​បំពាក់​លើ​ iPhone ​ជំនាន់​ក្រោយ ​បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​ប៉ាតង់​

Apple ​កំពុង​ផលិត​ iPhone ​ដែល​អាច​ពត់​បាន​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​ស្នើ​ប៉ាតង់​បច្ចេកវិទ្យា​មួយ​នេះ ហើយ​វា​នឹង​មាន​លើ​អេក្រង់​គ្រប់​ប្រភេទ​ដូចជា​ OLED, LED ​និង​ LCD ។


តាម​របាយការណ៍​ចេញផ្សាយ​ដោយ​វិបសាយ​ Patently Apple ​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Apple ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប៉ាតង់​មួយ​សម្រាប់​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន​ជាមួយ​នឹង​ការិយាល័យ​ពាណិជ្ជកម្ម​ប៉ាតង់​អាមេរិក​សម្រាប់​អេក្រង់​ទូរសព្ទ​ដែល​អាច​បត់​ ពោលគឺ​បិទ​-​បើក​ដូច​សៀវភៅ​អញ្ចឹង​ ។
ប្រភពរ​បាយការណ៍​បង្ហាញ​ថា​ ការ​ឌីហ្ស៊ាញ​នៃ​ iPhone ​ថ្មី​ មើល​ទៅ​ដូចជា​មាន​ទូរសព្ទ​ពីរ​គ្រឿង​ភ្ជាប់​គ្នា​តែមួយ ​តែ​ប៉ាតង់​កត់​សម្គាល់​ថា​ ទូរសព្ទ​នេះ​មាន​តែ​អេក្រង់​មួយ​ប៉ុណ្ណោះ​អាច​បត់​ចូល​គ្នា​បាន​ ។ ប៉ាតង់​ដដែល​បង្ហាញ​ថា ​វា​នឹង​មាន​លើ​អេក្រង់​ទូរសព្ទ​គ្រប់​ប្រភេទ​ដូចជា​ OLED, LED ​និង​ LCD ។

ដោយឡែក​វិបសាយ​កូរ៉េ​ The Bell ​បាន​ឱ្យ​ដឹង​កាល​ពី​ខែ​តុលា​ថា​ ក្រុមហ៊ុន​ Apple ​បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​LG Display ​ដើម្បី​ផលិត​អេក្រង់​ពត់​ OLED ​និង​​ LG Innotek ​ដើម្បី​អភិវឌ្ឍ​បន្ទះ​សៀរគ្វី​បត់​ ដំណើរ​ការ​ជាមួយ​អេក្រង់​ ។ យ៉ាងណាមិញ​ដៃគូ​ប្រជែង​ស្វិតស្វាញ​ Samsung​ក៏​បាន​ធ្វើ​ការ​លើ​អេក្រង់​ទូរសព្ទ​ពត់​បាន​ដែល​មាន​ឈ្មោះ​ថា​ Galaxy X ៕